voakhmerservice
មន្រ្តីគណបក្សកម្លាំងជាតិខេត្តតាកែវត្រូវបានឃុំខ្លួនពីបទញុះញង់
- Title
- មន្រ្តីគណបក្សកម្លាំងជាតិខេត្តតាកែវត្រូវបានឃុំខ្លួនពីបទញុះញង់
- Runtime
- 3:34
- Date posted
- 2 years ago
- Description
- លោក ផាន់ សារ៉ាត់ មន្រ្តីគណបក្សកម្លាំងជាតិម្នាក់ប្រចាំខេត្តតាកែវ ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទញុះញង់ផ្សព្វផ្សាយព័ត៌មានបំភ្លៃខុសពីការពិត។ គណបក្សកម្លាំងជាតិចាត់ទុកថា នេះជាការធ្វើទុក្ខបុកម្នេញលើសកម្មជនគណបក្សជំទាស់។ កញ្ញា មាស ដា រាយការណ៍លម្អិតឲ...
- Title
- របាយការណ៍ថ្មីបង្ហាញថាចិននិងអ៊ីស្រាអែល ជាប្រទេសនាំមុខគេខាងដាក់គុកអ្នកកាសែត
- Runtime
- 2:56
- Date posted
- 2 years ago
- Description
- ប្រទេសចិន អ៊ីស្រាអែលនិងមីយ៉ាន់ម៉ា ស្ថិតក្នុងចំណោមប្រទេសចាប់អ្នកកាសែតដាក់គុកនាំមុខគេ។ នេះបើយោងតាមរបាយការណ៍ថ្មីមួយ។ របកគំហើញពីអង្គការការពារអ្នកកាសែត CPJ (Committee to Protect Journalists) បង្ហាញថានៅទូទាំងសកលលោក អ្នកកាសែតយ៉ាងតិច៣៦១នាក់ បានជាប់ឃុំដោយសារការងាររបស់ពួកគេ។ អ្នកស្រី Cristina Caicedo Smit រាយការណ៍រឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក សាយ មុន្នី ប្រែ...
- Title
- ព័ត៌មានពេលព្រឹក៣១ មករា៖ រដ្ឋបាលរបស់លោក Trump ធ្វើមោឃភាពនូវការបង្កកថវិកាមុនសវនការរបស់...
- Runtime
- 29:49
- Date posted
- 2 years ago
- Description
- ព័ត៌មាននៅថ្ងៃនេះមានដូចជា រដ្ឋបាលរបស់លោក Trump ធ្វើមោឃភាពនូវការបង្កកថវិកាមុនសវនការរបស់តុលាការ។ អ្នកនៅរស់និងមេដឹកនាំពិភពលោករំឭកខួបទី៨០នៃការរំដោះចេញពីជំរំមរណ: Auschwitz និងព័ត៌មានផ្សេងៗទៀត៕
- Title
- ទោះមានការព្រួយបារម្ភជាអន្តរជាតិ ក៏វេជ្ជបណ្ឌិតថា វីរុសដែលដូចវីរុសបង្កឱ្យមានជំងឺ...
- Runtime
- 2:28
- Date posted
- 2 years ago
- Description
- ចិននិយាយថា ការឆ្លងមេរោគផ្លូវដង្ហើម HMPV នៅភាគខាងជើងប្រទេសរបស់ខ្លួនកំពុងថយចុះ។ ព័ត៌មានអំពីការកើនឡើងនៃជំងឺផ្លូវដង្ហើមនៅប្រទេសចិន បង្កឱ្យមានការព្រួយបារម្ភជាអន្តរជាតិអំពីការកើតមានជំងឺរាតត្បាតមួយផ្សេងទៀត។ ក៏ប៉ុន្តែ អ្នកស្រី Dora Mekouar រាយការណ៍ថា អ្នកជំនាញផ្នែកវេជ្ជសាស្រ្តនិយាយថា មេរោគផ្លូវដង្ហើម HMPV គឺមិនដូចមេរោគកូវី...
- Title
- សម្រាំងព័ត៌មានប្រចាំថ្ងៃ៖ ៣០ មករា ២០២៥
- Runtime
- 6:10
- Date posted
- 2 years ago
- Description
- នៅក្នុងកម្មវិធីសម្រាំងព័ត៌មានប្រចាំថ្ងៃនៅថ្ងៃព្រហស្បតិ៍នេះ លោកម៉ែន គឹមសេង សូមជូនសេចក្តីរាយការណ៍ព័ត៌មានពីក្រុមជួយសង្គ្រោះកំពុងតាមស្វែងរកជនរងគ្រោះដោយសារយន្តហោះបុកគ្នានៅក្បែររដ្ឋធានីវ៉ាស៊ីនតោន។ ប្រធានាធិបតីអ៊ុយក្រែនទទួលបានរបាយការណ៍បឋមពីផលប៉ះពាល់នៃការផ្អាកជំនួយសហរដ្ឋអាមេរិក។ អ៊ីស្រាអែលនិងក្រ...
- Title
- អាស៊ីខនន័រ Asia Corner៖ ឯកអគ្គរាជទូតថៃអរគុណអ៊ីស្រាអែល គ្រាដែលចំណាប់ខ្មាំងថៃ៥នាក់ត្រូវបានដោះលែង
- Runtime
- 4:11
- Date posted
- 2 years ago
- Description
- កម្មវិធីអាស៊ីខនន័រ Asia Corner សម្រាប់ថ្ងៃព្រហស្បតិ៍ ទី ៣០ ខែមករា ឆ្នាំ ២០២៥ នេះ មានខ្លឹមសារដូចតទៅ៖
00:47 ឯកអគ្គរាជទូតថៃអរគុណអ៊ីស្រាអែល គ្រាដែលចំណាប់ខ្មាំងថៃ៥នាក់ត្រូវបានដោះលែងពីតំបន់ហ្កាហ្សា។
01:28 បាតុករគប់ពងមាន់ដាក់ស្ថានទូតម៉ាឡេស៊ីក្នុងបាតុកម្មប្រឆាំងការបាញ់សម្លាប់កម្មករចំណាកស្រុកឥណ្ឌូណេស៊ី។
02:43 អាជ្ញាធរជប៉ុនបង្គាប់ឲ្យមនុស្ស១លាន ២សែននាក់ប្រើប្រាស់ទ...
- Title
- វិទ្យុពេលរាត្រី ៣០ មករា៖ មន្រ្តីកម្ពុជាសង្ឃឹមថា សហរដ្ឋអាមេរិកនឹងបន្តផ្តល់ជំនួយបោសស...
- Runtime
- 29:58
- Date posted
- 2 years ago
- Description
- ព័ត៌មាននៅថ្ងៃនេះមានដូចជា មន្រ្តីកម្ពុជាសង្ឃឹមថា សហរដ្ឋអាមេរិកនឹងបន្តផ្តល់ជំនួយបោសសម្អាតមីននៅកម្ពុជា។ ក្រុមគ្រួសារអំពាវនាវឲ្យដោះលែងមន្រ្តីបក្សកម្លាំងជាតិខេត្តតាកែវដែលត្រូវបានចាប់ខ្លួន និងព័ត៌មានផ្សេងៗទៀត៕
- Title
- បេសកកម្មដោះមីននៅកម្ពុជារងផលប៉ះពាល់ គ្រាដែលអាមេរិកបង្កកជំនួយបរទេស
- Runtime
- 3:06
- Date posted
- 2 years ago
- Description
- មន្ត្រីកម្ពុជាបានឲ្យដឹងថា បេសកកម្មដោះមីននិងយុទ្ធភ័ណ្ឌនៅកម្ពុជាកំពុងរងផលប៉ះពាល់ដោយសារការប្រកាសបង្កកជំនួយបរទេសរបស់សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលថ្មីរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump)។ កម្ពុជាបានកំណត់គោលដៅដោះមីនសេសសល់នៅកម្ពុជាឲ្យអស់នៅត្រឹមឆ្នាំ ២០៣០ ដែលក្នុងមួយឆ្នាំៗ សហរដ្ឋអាមេរិកបានផ្តល់ជំនួយជាទឹកប្រាក់យ៉ាងតិច ១០ លានដុល្លារអាមេរិកដល់ក...
- Title
- បទសម្ភាសន៍ VOA៖ កិច្ចការជួយដល់ជនមានពិការភាពនៅកម្ពុជារងប៉ះពាល់ដោយសារការបង្កកជំនួយថវិការបស់អាមេរិក
- Runtime
- 8:25
- Date posted
- 2 years ago
- Description
- កិច្ចការរបស់អង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិលជាច្រើននៅជុំវិញពិភពលោក ក្នុងនោះរួមមានអង្គការជនពិការនៅកម្ពុជា កំពុងរងផលប៉ះពាល់ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសបង្កកជំនួយបរទេសរបស់អាមេរិករយៈពេល ៩០ ថ្ងៃ។ ទោះជាព្រួយបារម្ភយ៉ាងណាក្តី អ្នកស្រី ម៉ាក់ ម៉ូនីកា នាយិកាប្រតិបត្តិនៃអង្គការជនពិការកម្ពុជា (CDPO) នៅតែបង្ហាញសុទិដ្ឋន...
- Title
- ក្រុមគ្រួសារអំពាវនាវឲ្យដោះលែងមន្រ្តីបក្សកម្លាំងជាតិខេត្តតាកែវដែលត្រូវបានចាប់ខ្លួន
- Runtime
- 3:02
- Date posted
- 2 years ago
- Description
- កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៥ លោក ផាន់ សារ៉ាត់ អនុប្រធានគណ:កម្មាធិការប្រតិបត្តិក្រុងដូនកែវក្នុងខេត្តតាកែវរបស់គណបក្សកម្លាំងជាតិ ត្រូវបានចាប់ខ្លួនដោយជនស្លៀកពាក់ស៊ីវិលប្រមាណ ៦ នាក់។ គ្រួសាររបស់លោក ផាន់ សារ៉ាត់ ស្នើឲ្យដោះលែងរូបលោក ខណៈពួកគេមិនទាន់ទទួលដំណឹងអ្វីទាំងអស់ពីលោក ផាន់ សារ៉ាត់ រហូតមកដល់ពេលនេះ។ កញ្ញា មាស ដា រាយការណ៍លម្អិតឲ្យវីអូអេពីរាជធានីភ្ន...
- Title
- មន្រ្តីកម្ពុជាសង្ឃឹមថា សហរដ្ឋអាមេរិកនឹងបន្តផ្តល់ជំនួយបោសសម្អាតមីននៅកម្ពុជា
- Runtime
- 3:45
- Date posted
- 2 years ago
- Description
- បេសកកម្មដោះមីននិងយុទ្ធភ័ណ្ឌនៅកម្ពុជាអាចនឹងរងភាពរអាក់រអួល គ្រាដែលរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានសម្រេចបង្កកជំនួយបរទេសរបស់ខ្លួនដល់បណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក ក្នុងនោះរួមមានជំនួយដល់កិច្ចប្រឹងប្រែងដោះមីនសេសសល់នៅកម្ពុជាឲ្យអស់នៅត្រឹមឆ្នាំ ២០៣០ ផងដែរ។ លោក ស៊ុន ណារិន រាយការណ៍លម្អិតឲ្យវីអូអេពីរាជធានីភ្នំពេញដូចតទ...
- Title
- ពលរដ្ឋអាមេរិកអាយុ ២៣ ឆ្នាំម្នាក់ពិការភ្នែកម្ខាងដោយសារការពារអ៊ុយក្រែន
- Runtime
- 3:12
- Date posted
- 2 years ago
- Description
- ក្នុងវ័យ ២៣ ឆ្នាំ អតីតយុទ្ធជនអាមេរិកគឺលោក Manus McCaffery បានស្ម័គ្រចិត្តចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។ នៅឆ្នាំ២០២២ គ្រាប់ផ្លោងរបស់រុស្ស៊ីបានធ្វើឱ្យលោកពិការភ្នែកម្ខាង ក៏ប៉ុន្តែទោះបីជាលោករងរបួសក៏ដោយ ក៏លោកនៅតែបន្តប្រយុទ្ធដើម្បីអ្នកដែលនៅជួរមុខ។ អ្នកស្រី Ivanna Pidborska បានជួបជាមួយលោក Mc...
- Title
- ប្រធានាធិបតីកូឡុំប៊ី តតាំងជាមួយលោក Trump លើបញ្ហាទទួលនិរទេសជន
- Runtime
- 3:06
- Date posted
- 2 years ago
- Description
- មានបញ្ហាចម្រូងចម្រាស កាលពីចុងសប្តាហ៍មុននេះ ខណៈប្រធានាធិបតីប្រទេសកូឡុំប៊ីបានប៉ះទង្គិចតាមធ្វីតធឺជាមួយលោកប្រធានាធិបតី Donald Trump ដោយដកខ្លួនចេញពីសង្រ្គាមពាណិជ្ជកម្ម បន្ទាប់ពីសេតវិមានបានទទូចឱ្យប្រទេសអាមេរិកខាងត្បូងនេះទទួលយកជននិរទេសជាផ្នែកមួយនៃការពង្រឹងបញ្ហាអន្តោប្រវេសន៍ដ៏តឹងរឹងរបស់លោក Trump ។ អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA នៅសេតវិមានអ្នកស្រី Anita Powell រាយការណ៍ពី...
- Title
- ព័ត៌មានពេលព្រឹក២៩ មករា៖ រដ្ឋបាលលោក Trump ផ្តល់កម្មវិធីលាលែងពីការងារ ខណៈលោកប្រឹងប្រែងកា...
- Runtime
- 29:54
- Date posted
- 2 years ago
- Description
- ព័ត៌មាននៅថ្ងៃនេះមានដូចជា រដ្ឋបាលរបស់លោក Trump ធ្វើមោឃភាពនូវការបង្កកថវិកាមុនសវនការរបស់តុលាការ។ រដ្ឋបាលលោក Trump ផ្តល់កម្មវិធីលាលែងពីការងារ ខណៈលោកប្រឹងប្រែងកាត់បន្ថយចំនួនបុគ្គលិករដ្ឋការសហព័ន្ធ និងព័ត៌មានផ្សេងៗទៀត៕
- Title
- សម្រាំងព័ត៌មានប្រចាំថ្ងៃ៖ ២៩ មករា ២០២៥
- Runtime
- 6:45
- Date posted
- 2 years ago
- Description
- នៅក្នុងកម្មវិធីសម្រាំងព័ត៌មានប្រចាំថ្ងៃនៅថ្ងៃពុធនេះ លោកម៉ែន គឹមសេង សូមជូនសេចក្តីរាយការណ៍ព័ត៌មានពីរដ្ឋបាលលោកDonald Trump ផ្តល់ឱកាសឲ្យបុគ្គលិករដ្ឋឈប់ដើម្បីកាត់បន្ថយអ្នករដ្ឋការ។ អ៊ុយក្រែនវាយប្រហារដ្រូនចូលជ្រៅក្នុងទឹកដីរុស្ស៊ី។ លោក Donald Trump អញ្ជើញនាយករដ្ឋមន្ត្រីអ៊ីស្រាអែលមកពិភាក្សាគ្នានៅសេតវិមាន។ អ្នកការទូ...
- Title
- អាស៊ីខនន័រ Asia Corner៖ ពលរដ្ឋកូរ៉េខាងត្បូងភ័យព្រួយ បន្ទាប់ពីយន្តហោះនៅក្រុង Busan បានឆេះ
- Runtime
- 3:44
- Date posted
- 2 years ago
- Description
- កម្មវិធីអាស៊ីខនន័រ Asia Corner សម្រាប់ថ្ងៃពុធ ទី ២៩ ខែមករា ឆ្នាំ ២០២៥ នេះ មានខ្លឹមសារដូចតទៅ៖
00:45 ពលរដ្ឋកូរ៉េខាងត្បូងភ័យព្រួយអំពីការធ្វើដំណើរតាមយន្តហោះ បន្ទាប់ពីយន្តហោះនៅក្រុង Busan បានឆេះ។
01:41 មនុស្សជាច្រើននាក់ស្លាប់ក្នុងករណីរត់ជាន់គ្នាអំឡុងពិធីបុណ្យនៅឥណ្ឌា។
02:25 ក្រុមហ៊ុន TikTok នឹងបណ្តាក់ទុនប្រមាណ ៣ពាន់ ៨រយលានដុល្លារលើគម្រោងផ្ទុកទិន្នន័យនៅប្រទេសថៃ។
» សូម...
- Title
- បទសម្ភាសន៍ VOA៖ ប្រធានសមាគមអាដហុកសង្ឃឹមថា កម្ពុជានឹងទទួលបានជំនួយអាមេរិកឡើងវិញ
- Runtime
- 7:46
- Date posted
- 2 years ago
- Description
- ការប្រកាសបង្កកជំនួយរបស់សហរដ្ឋអាមេរិកក្រោមរដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ (Donald Trump) កំពុងបង្កជាក្តីបារម្ភនិងផលប៉ះពាល់ដល់បណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក ក្នុងនោះរួមមានទាំងប្រទេសកម្ពុជាផងដែរ ជាពិសេសអង្គការសង្គមស៊ីវិល។ ទោះជាយ៉ាងណាក្តី លោក នី សុខា ប្រធានសមាគមសិទ្ធិមនុស្សអាដហុក បានបង្ហាញក្តីសង្ឃឹមថា សហរដ្...
- Title
- វិទ្យុពេលរាត្រី ២៩ មករា៖ ការបង្កកជំនួយរបស់អាមេរិកប៉ះពាល់ដល់អ្នកពាក់ព័ន្ធនៅកម្ពុជា - មករា ...
- Runtime
- 29:58
- Date posted
- 2 years ago
- Description
- ព័ត៌មាននៅថ្ងៃនេះមានដូចជា ការបង្កកជំនួយរបស់អាមេរិកប៉ះពាល់ដល់អ្នកពាក់ព័ន្ធនៅកម្ពុជា។ បទសម្ភាសន៍ VOA ជាមួយលោក នី សុខា ប្រធានសមាគមអាដហុក អំពីការបង្កកជំនួយរបស់សហរដ្ឋអាមេរិក។ វេជ្ជបណ្ឌិតស្ម័គ្រចិត្តពីអាមេរិកទៅផ្តល់ការព្យាបាលដោយមិនគិតថ្លៃនៅកម្ពុជា និងព័ត៌មានផ្សេងទៀត៕
- Title
- ការបង្កកជំនួយអាមេរិកប៉ះពាល់ដល់អ្នកពាក់ព័ន្ធនៅកម្ពុជា
- Runtime
- 5:51
- Date posted
- 2 years ago
- Description
- កាលពីពេលថ្មីៗនេះ រដ្ឋបាលថ្មីរបស់លោក Donald Trump បានប្រកាសបង្កកជំនួយមកប្រទេសនៅទូទាំងពិភពលោក។ ប្រទេសកម្ពុជាក៏រងផលប៉ះពាល់ផងដែរ ជាពិសេសអង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានផងដែរ។ លោក ស៊ុន ណារិន រាយការណ៍លម្អិតឲ្យវីអូអេពីរាជធានីភ្នំពេញ៕
- Title
- ការប្រកាសបង្កកជំនួយបរទេសរបស់សហរដ្ឋអាមេរិកបង្កផលប៉ះពាល់នៅជុំវិញពិភពលោក
- Runtime
- 2:55
- Date posted
- 2 years ago
- Description
- បណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោករួមទាំងប្រទេសកម្ពុជា ជាពិសេសបណ្តាញអង្គការសង្គមស៊ីវិល កំពុងប្រឈមនឹងផលប៉ះពាល់ជាច្រើន បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រកាសបង្កកជំនួយបរទេសរយៈពេល ៩០ ថ្ងៃ។ លោក ស៊ុន ណារិន អ្នកយកព័ត៌មានឲ្យវីអូអេ បានពិភាក្សាជាមួយអ្នកដឹកនាំអង្គការសង្គមស៊ីវិលនិងអ្នកនាំពាក្យរ...
- Title
- ឥណ្ឌា បង្កើនកម្លាំងទ័ពជើងទឹក ដោយសម្លឹងមើលចិន
- Runtime
- 3:43
- Date posted
- 2 years ago
- Description
- ថ្មីៗនេះ ឥណ្ឌា បានបន្ថែមនាវាចម្បាំងថ្មី៣គ្រឿងទៀតទៅក្នុងកងទ័ពជើងទឹករបស់ខ្លួន ពេលប្រទេសនេះ បង្កើនកិច្ចប្រឹងប្រែងទប់ទល់នឹងវត្តមានកាន់តែកើនឡើងរបស់ចិននៅតាមប្រទេសជាប់មហាសមុទ្រឥណ្ឌា។ ក្រុមអ្នកវិភាគថាខណៈឥណ្ឌាផ្តោតលើតំបន់ព្រំដែនតាមជួរភ្នំហេមពានដែលមានជម្លោះជាយូរមកហើយជាមួយចិននោះ កម្លាំងទ័ពជើងទឹកដ៏មហិមារបស...
- Title
- ព័ត៌មានពេលព្រឹក២៩ មករា៖ សេតវិមានផ្អាកផ្តល់ជំនួយថវិកា កម្ចីសហព័ន្ធ កម្មវិធីផ្តល់ជំនួយ...
- Runtime
- 29:58
- Date posted
- 2 years ago
- Description
- ព័ត៌មាននៅថ្ងៃនេះមានដូចជា សេតវិមានផ្អាកផ្តល់ជំនួយថវិកា កម្ចីសហព័ន្ធ កម្មវិធីផ្តល់ជំនួយផ្សេងៗទៀត។ ប្រទេសថៃបដិសេធថាមិនបានធ្វើបាបមហាសេដ្ឋីល្បែងស៊ីសងដែលចិននិងកម្ពុជាស្នើធ្វើបត្យាប័នមកវិញ និងព័ត៌មានផ្សេងៗទៀត៕
- Title
- ប្រធានព្រំដែន៖ រដ្ឋបាលកំណត់អាទិភាពលើជនចំណាកស្រុកគ្មានឯកសារថាជាការគំរាមកំហែងសន្តិសុខ
- Runtime
- 2:44
- Date posted
- 2 years ago
- Description
- ប្រធានផ្នែកព្រំដែនរបស់លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យថា អាទិភាពរបស់រដ្ឋបាលបច្ចុប្បន្នគឺការនិរទេសជនអន្តោប្រវេសន៍ដែលគ្មានឯកសារដែលត្រូវបានចាត់ទុកថា បង្កការគំរាមកំហែងផ្នែកសន្តិសុខដល់ប្រទេស។ ប៉ុន្តែលោកបញ្ជាក់ថា ជាទូទៅការធ្វើអន្តោប្រវេសន៍ខុសច្បាប់នឹងមិនត្រូវបានអត់ឱនឡើយ។ អ្នកស្រី Veronica Balde...
- Title
- សម្រាំងព័ត៌មានប្រចាំថ្ងៃ៖ ២៨ មករា ២០២៥
- Runtime
- 5:48
- Date posted
- 2 years ago
- Description
- នៅក្នុងកម្មវិធីសម្រាំងព័ត៌មានប្រចាំថ្ងៃនៅថ្ងៃអង្គារនេះ លោកម៉ែន គឹមសេង សូមជូនសេចក្តីរាយការណ៍ព័ត៌មានពី លោកDonald Trump ចាត់វិធានការលើកម្មវិធីមួយចំនួនក្នុងវិស័យយោធា។ កូឡំប៊ីបញ្ជូនយន្តហោះយោធាមកដឹកពលរដ្ឋដែលអាមេរិកបណ្តេញចេញ។ ក្រសួងយុត្តិធម៌អាមេរិកបណ្តេញមន្ត្រីជាង១០នាក់។ បេក្ខជននាយករដ្ឋមន្ត្រីកាណាដាស្នើឲ្យរៀបចំបញ្ជីទំនិញអាមេរិកដែល...
- Title
- អាស៊ីខនន័រ Asia Corner៖ ពលរដ្ឋចិនមានមោទនភាពចំពោះភាពលេចធ្លោរបស់ DeepSeek ដែលកំពុងទាក់ទាញពិភពលោក
- Runtime
- 4:56
- Date posted
- 2 years ago
- Description
- កម្មវិធីអាស៊ីខនន័រ Asia Corner សម្រាប់ថ្ងៃអង្គារ ទី ២៨ ខែមករា ឆ្នាំ ២០២៥ នេះ មានខ្លឹមសារដូចតទៅ៖
00:46 ពលរដ្ឋចិនមានមោទនភាពចំពោះភាពលេចធ្លោរបស់ DeepSeek ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍ពិភពលោក។
02:06 ឥណ្ឌានិងចិនព្រមព្រៀងគ្នាដំណើរការជើងហោះហើរឡើងវិញនិងដោះស្រាយទំនាស់សេដ្ឋកិច្ច។
03:12 ប្រទេសថៃរំពឹងកំណើនសេដ្ឋកិច្ចឆ្នាំនេះដល់ទៅ៣,៥%តាមរយៈកញ្ចប់ថវិកាឧបត្ថម្ភនិងការបណ្តាក់ទុ...
- Title
- វិទ្យុពេលរាត្រី ២៨ មករា៖ ការជីកព្រែកហ្វូណនតេជោនឹងចាប់ផ្តើមឆាប់ៗ ខណៈដំណោះស្រាយផលប៉ះពាល់នៅ...
- Runtime
- 29:58
- Date posted
- 2 years ago
- Description
- ព័ត៌មាននៅថ្ងៃនេះមានដូចជា ការជីកព្រែកហ្វូណនតេជោនឹងចាប់ផ្តើមឆាប់ៗ ខណៈដំណោះស្រាយផលប៉ះពាល់នៅមិនច្បាស់លាស់។ តុលាការកំពូលកម្ពុជាតម្កល់សាលក្រមផ្តន្ទាទោសអ្នកកាសែតចំពោះការរាយការណ៍អំពីអំពើពុករលួយ។យោធូបនីយកម្មរុស្ស៊ីនៅសមុទ្រអាកទិក នៅក្រោយការផ្តោតរបស់លោក Trump លើដែនដី Greenland និងព័ត៌មានផ្សេងទៀត៕
- Title
- បេក្ខជនឯកអគ្គរដ្ឋទូតរបស់លោក Trump ប្រចាំអ.ស.ប. លោកស្រី Elise Stefanik អំពាវនាវឱ្យមានកំណែទម្រង់
- Runtime
- 4:04
- Date posted
- 2 years ago
- Description
- លោកស្រី Elise Stefanik ដែលលោកប្រធានាធិបតី Donald Trump ជ្រើសរើសឱ្យធ្វើជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានប្រឈមមុខនឹងសំណួរនៅក្នុងសវនាការរបស់ព្រឹទ្ធសភាតែងតាំងលោកស្រីកាលពីថ្ងៃអង្គារទី២១ ខែមករា។ សមាជិករដ្ឋសភាជាន់ខ្ពស់មកពីគណបក្សសាធារណរដ្ឋបានប្រាប់សមាជិកសភាថា លោកស្រីនឹងជំរុញរបៀបវារៈ«អា...
- Title
- ការជីកព្រែកហ្វូណនតេជោនឹងចាប់ផ្តើមឆាប់ៗ ខណៈដំណោះស្រាយផលប៉ះពាល់នៅមិនច្បាស់លាស់
- Runtime
- 5:35
- Date posted
- 2 years ago
- Description
- ព្រែកជីកហ្វូណនដែលត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីខែសីហា ឆ្នាំ ២០២៤ គ្រោងនឹងចាប់ផ្តើមជីកក្នុងពេលឆាប់ៗខាងមុខនេះ ស្របពេលដែលក្រសួងសាធារណការបានបញ្ចប់នីតិវិធីកំណត់និយាមការសម្រាប់កំណាត់ទី ១ ដែលមានប្រវែងជាង ២០ គីឡូម៉ែត្រ។ ក៏ប៉ុន្តែ អាជ្ញាធរមិនទាន់បង្ហាញតួលេខចុង ក្រោយស្តីពីការដោះស្រាយផលប៉ះពាល់ផ្ទះសម្បែងដែលមានជាង ២ ពាន់ខ្នងនៅឡើយទេ។ អ្នកតាមដា...
- Title
- តុលាការកំពូលតម្កល់សាលក្រមផ្តន្ទាទោសអ្នកកាសែតចំពោះការរាយការណ៍អំពីអំពើពុករលួយ
- Runtime
- 4:53
- Date posted
- 2 years ago
- Description
- អ្នកសារព័ត៌មានអនឡាញមួយរូបត្រូវបានតុលាការកំពូលសម្រេចតម្កល់ការផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ៦ ខែ ចំពោះការធ្វើសេចក្តីរាយការណ៍អំពីភាពមិនប្រក្រតីនៃការងាររបស់មន្ត្រីពីររូបនៅខេត្តបន្ទាយជ័យ ដែលពលរដ្ឋសង្ស័យថាបានប្រព្រឹត្តអំពើពុករលួយ។ អ្នកការពារសិទ្ធិមនុស្សយល់ថា វិធានការតុលាការបែបនេះជាសារគំរាមកំហែងមួយដល់អ្នកសារព័ត៌មាន ហើយលើកទឹក...
- Title
- ខណៈសង្គ្រាមអាចនឹងចប់ឆាប់ៗជនជាតិអ៊ុយក្រែនដែលផ្លាស់ទី៣,៥លាននាក់ប្រឈមនឹងអនាគតដ៏ពិបាក
- Runtime
- 3:37
- Date posted
- 2 years ago
- Description
- ជាមួយនឹងការជំរុញដោយរដ្ឋបាលសហរដ្ឋអាមេរិកថ្មីឱ្យបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនយ៉ាងឆាប់រហ័ស ជនជាតិអ៊ុយក្រែនជាច្រើនក្នុងចំណោមមនុស្ស៣លាន៥សែននាក់ដែលត្រូវបានផ្លាស់ទីលំនៅកំពុងវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។ ផ្ទះរបស់ពួកគេជាច្រើនត្រូវបានបំផ្លិចបំផ្លាញហើយសម្រាប់មនុស្សជាច្រើន នោះមានន័យថាត្រូវសាងសង់ឡើងវិញពី...
- Title
- ពលករចំណាកស្រុក៖ បញ្ហារបស់កម្មករអាចជាឧបសគ្គសម្រាប់កម្ពុជាដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់
- Runtime
- 18:35
- Date posted
- 2 years ago
- Description
- ស្របពេលដែលកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីលំដាប់ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ទៅកាន់លំដាប់ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅត្រឹមឆ្នាំ ២០៣០ អ្នកជំនាញផ្នែកការងារលើកឡើងថា កម្មករកម្មការិនីរាប់សែននាក់ដែលកំពុងធ្វើការងារនៅតាមបណ្តារោងចក្រក្នុងប្រទេសកម្ពុជានៅតែបន្តប្រឈមនឹងបញ្ហាប្រាក់ឈ្នួលទាប កង្វះការគាំពារសង្គម និងបញ្ហាផ្សេងៗទៀត។ ...
- Title
- ការដាក់យោធារបស់រុស្ស៊ីនៅតំបន់អាកទិកក្រោយការផ្តោតរបស់លោក Trump លើដែនដី Greenland
- Runtime
- 3:19
- Date posted
- 2 years ago
- Description
- ប្រធានាធិបតីអាមេរិកលោក Donald Trumpកាលពីសប្តាហ៍មុនបាននិយាយឡើងវិញនូវអំណះអំណាងរបស់លោកថា ការគ្រប់គ្រងរបស់អាមេរិកលើដែនដី Greenlandគឺសំខាន់សម្រាប់«សន្តិសុខអន្តរជាតិ»។ អត្ថាធិប្បាយរបស់លោកបានធ្វើឱ្យភ្ញាក់ផ្អើលដល់ប្រទេសដាណឺម៉ាកដែលកាន់កាប់កោះនៅសមុទ្រទឹកកកអាកទិកនេះ។ ដូចដែលលោក Henry Ridgwell រាយការណ៍ថា រដ្ឋាភិបាលដាណឺម...
- Title
- វិទ្យុពេលព្រឹក ២៨ មករា៖ កូឡុំប៊ីព្រមទទួលយកជនចំណាកស្រុកដែលអាមេរិកបណ្តេញចេញ ក្រោយការគំរា...
- Runtime
- 29:58
- Date posted
- 2 years ago
- Description
- ព័ត៌មាននៅថ្ងៃនេះមានដូចជា កូឡុំប៊ីព្រមទទួលយកជនចំណាកស្រុកដែលអាមេរិកបណ្តេញចេញ ក្រោយការគំរាមដាក់ពន្ធ។ រដ្ឋមន្ត្រីការពារជាតិអាមេរិកថាយោធានឹងបន្តជួយក្នុងប្រតិបត្តិការបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់ចេញ និងព័ត៌មានផ្សេងៗ។ទៀត៕
- Title
- សម្រាំងព័ត៌មានប្រចាំថ្ងៃ៖ ២៧ មករា ២០២៥
- Runtime
- 7:22
- Date posted
- 2 years ago
- Description
- នៅក្នុងកម្មវិធីសម្រាំងព័ត៌មានប្រចាំថ្ងៃនៅថ្ងៃចន្ទនេះ លោកម៉ែន គឹមសេង សូមជូនសេចក្តីរាយការណ៍ព័ត៌មានពី អាមេរិកនិងកូឡំប៊ី យល់ព្រមលើការទទួលជនអន្តោប្រវេសន៍ខុសច្បាប់។ រុស្ស៊ីវាយប្រហារខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន។ ពលរដ្ឋប៉ាឡេស្ទីនរាប់ម៉ឺននាក់វិលត្រឡប់ទៅក្រុងហ្កាហ្សា។ ភ្លៀងជួយអ្នកពន្លត់ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា។
- Title
- ពីបរាជ័យទៅជ័យជម្នះ៖ មេដឹកនាំដែលត្រឡប់មកកាន់អំណាចវិញដ៏គួរឲ្យភ្ញាក់ផ្អើល
- Runtime
- 6:05
- Date posted
- 2 years ago
- Description
- ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump បានទទួលជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងការបោះឆ្នោតឆ្នាំ ២០២៤ បន្ទាប់ពីបានចាញ់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០។ ប៉ុន្តែលោកមិនមែនជាមេដឹកនាំនយោបាយតែម្នាក់គត់នោះទេដែលត្រូវបានជាប់ឆ្នោតក្នុងអាណត្តិមិនជាប់គ្នានោះ។ មេដឹកនាំមួយចំនួនបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលក...
- Title
- អាស៊ីខនន័រ Asia Corner៖ ក្រុមអ្នកគាំទ្រតវ៉ាប្រឆាំងការឃុំខ្លួនលោក Yoon ក្រោមអាកាសធាតុធ្លាក់ព្រិល
- Runtime
- 4:38
- Date posted
- 2 years ago
- Description
- កម្មវិធីអាស៊ីខនន័រ Asia Corner សម្រាប់ថ្ងៃចន្ទ ទី ២៧ ខែមករា ឆ្នាំ ២០២៥ នេះ មានខ្លឹមសារដូចតទៅ៖
00:44 ក្រុមអ្នកគាំទ្រតវ៉ាប្រឆាំងការឃុំខ្លួនលោក Yoon Suk Yeol ក្រោមអាកាសធាតុធ្លាក់ព្រិល។
01:42 ចិនឃាត់ខ្លួនជនសង្ស័យក្នុងករណីជួញដូរមនុស្សតាមបណ្តាញឆបោកអនឡាញនៅមីយ៉ាន់ម៉ា។
02:52 ប្រទេសថៃព្យាយាមលុបបំបាត់ភាពភ័យខ្លាចរបស់ភ្ញៀវទេសចរចិនអំពីករណីឆបោក។
» សូម Subscribe គណនី YouTube របស់វីអូអេ៖ ht...
- Title
- រថយន្ដនៅអាមេរិកដែលត្រូវបានចោរលួច ត្រូវបានដឹកយកទៅលក់នៅអាហ្វ្រិក
- Runtime
- 2:49
- Date posted
- 2 years ago
- Description
- មនុស្សភាគច្រើនប្រឈមមុខនឹងភ្នាក់ងារគយនិងការពារព្រំដែន នៅពេលដែលពួកគេចូលមកក្នុងសហរដ្ឋអាមេរិកនៅច្រកព្រំដែនផ្លូវគោក ឬនៅអាកាសយានដ្ឋាន។ ប៉ុន្តែភ្នាក់ងារទាំងនោះក៏ត្រូវទទួលខុសត្រូវចំពោះការត្រួតពិនិត្យមើលទំនិញដែលត្រូវដឹក ចេញទៅក្រៅប្រទេសផងដែរ។ ប្រធានអ្នកឆ្លើយឆ្លងព័ត៌មានជាតិរបស់វីអូអេ លោក Steve Herman រាយកា...
- Title
- វិទ្យុពេលរាត្រី ២៧ មករា៖ សង្គមស៊ីវិល និងសាច់ញាតិស្នើឱ្យដោះលែងអ្នកកំពុងជាប់ឃុំករណី CLV ទ...
- Runtime
- 29:58
- Date posted
- 2 years ago
- Description
- ព័ត៌មាននៅថ្ងៃនេះមានដូចជា សង្គមស៊ីវិល និងសាច់ញាតិស្នើឱ្យដោះលែងអ្នកកំពុងជាប់ឃុំករណី CLV ទាំងអស់។ កម្ពុជានិងចិនគ្រោងរៀបចំសមយុទ្ធនាគមាសឆ្នាំ២០២៥ ធំជាងមុន។ ពលរដ្ឋអាមេរិកអាយុ ២៣ ឆ្នាំម្នាក់ពិការភ្នែកម្ខាងដោយសារការពារអ៊ុយក្រែន និងព័ត៌មានផ្សេងៗទៀត៕
- Title
- សង្គមស៊ីវិល និងសាច់ញាតិស្នើឱ្យដោះលែងអ្នកកំពុងជាប់ឃុំករណី CLV ទាំងអស់
- Runtime
- 4:41
- Date posted
- 2 years ago
- Description
- កាលពីពេលថ្មីៗនេះ គេសង្កេតឃើញថា មានការដោះលែងអ្នកដែលបានជាប់ឃុំមួយចំនួន ដោយសារការរិះគន់លើគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម ហៅកាត់ថា CLV ចេញពីពន្ធនាគារ ខណៈអ្នករិះគន់ផ្សេងទៀតនៅបន្តជាប់ឃុំនៅឡើយ។ អង្គការសង្គមស៊ីវិល និងគ្រួសាររបស់អ្នកដែលកំពុងនៅជាប់ឃុំទាំងនោះ ស្នើឱ្យដោះលែងពួកគេទាំងអស់ឱ្យមានសេរីភាពវិញ។ កញ្ញា មាស ដា ...
- Title
- កម្ពុជានិងចិនគ្រោងរៀបចំសមយុទ្ធនាគមាសឆ្នាំ២០២៥ ធំជាងមុន
- Runtime
- 4:01
- Date posted
- 2 years ago
- Description
- កម្ពុជានិងចិនកំពុងរៀបចំគម្រោងដើម្បីធ្វើសមយុទ្ធយោធារួមគ្នា ឬហៅថា «សមយុទ្ធនាគមាស» សម្រាប់ឆ្នាំ ២០២៥ ទាំងលើគោក អាកាស និងសមុទ្រ។ ភាគីទាំងពីរគ្រោងធ្វើសមយុទ្ធយោធាលើកនេះធំជាងឆ្នាំមុនៗ។ ជាមួយគ្នានេះ អ្នកតាមដានយល់ថា កម្ពុជាត្រូវតែធ្វើយ៉ាងណារក្សាតុល្យភាពនៃធ្វើការសមយុទ្ធយោធាជាមួយបណ្តាប្រទេសនានា ដើម្បីចៀសវាងការរិះគន់ថា កម្ពុជាលម្អៀងទៅរកចិន...
- Title
- វិទ្យុពេលព្រឹក ២៧ មករា៖ ប្រធានាធិបតីអាមេរិកមុនៗពិបាកនឹងកាត់បន្ថយការចំណាយរដ្ឋាភិបាល - មករ...
- Runtime
- 29:58
- Date posted
- 2 years ago
- Description
- ព័ត៌មាននៅថ្ងៃនេះមានដូចជា ប្រធានាធិបតីអាមេរិកមុនៗពិបាកនឹងកាត់បន្ថយការចំណាយរដ្ឋាភិបាល។ សេដ្ឋកិច្ចចិនមានកំណើនយឺតបំផុតក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយ។ តើទំនាក់ទំនងកម្ពុជានិងអាមេរិកនឹងប្រែប្រួលទេក្រោមរដ្ឋាភិបាលទី២របស់លោកTrump? និងព័ត៌មានផ្សេងៗទៀត៕
- Title
- វិទ្យុពេលរាត្រី ២៦ មករា៖ អនុប្រធានាធិបតីជាប់ឆ្នោតសរសើរជីដូនលោកនិងដើមកំណើតលោកនៅរដ្ឋ ...
- Runtime
- 29:58
- Date posted
- 2 years ago
- Description
- ព័ត៌មាននៅថ្ងៃនេះមានដូចជា អនុប្រធានាធិបតីជាប់ឆ្នោតសរសើរជីដូនលោកនិងដើមកំណើតលោកនៅរដ្ឋ Kentucky។ លោក Rubio ថា សហរដ្ឋអាមេរិកនឹងលើកកម្ពស់សន្តិភាពជុំវិញពិភពលោក ដើម្បីប្រយោជន៍ជាតិខ្លួន និងព័ត៌មានផ្សេងៗទៀត៕
- Title
- វិទ្យុពេលព្រឹក ២៦ មករា៖ តើសង្គ្រាមរុស្ស៊ីកំពុងបំផ្លាញកុមារភាពរបស់កុមារអ៊ុយក្រែនយ៉ាងដូចម្...
- Runtime
- 29:58
- Date posted
- 2 years ago
- Description
- ព័ត៌មាននៅថ្ងៃនេះមានដូចជា តើសង្គ្រាមរុស្ស៊ីកំពុងបំផ្លាញកុមារភាពរបស់កុមារអ៊ុយក្រែនយ៉ាងដូចម្តេច? ទីក្រុងមូស្គូប្រើប្រាស់ការសម្លាប់ឧត្តមសេនីយ៍រុស្ស៊ីដើម្បីផ្សព្វផ្សាយទ្រឹស្តីរួមគំនិត។ កោះរមណីយដ្ឋាន Phuket របស់ថៃ ជួបវិបត្តិនៃការកើនឡើងនៃសំរាម និងព័ត៌មានផ្សេងៗ។ទៀត៕
- Title
- វិទ្យុពេលរាត្រី ២៥ មករា៖ អ្នកវិភាគ៖ សេដ្ឋកិច្ចកម្ពុជាអាចរងហានិភ័យកាន់តែខ្លាំងបើបន្តស្និ...
- Runtime
- 29:58
- Date posted
- 2 years ago
- Description
- ព័ត៌មាននៅថ្ងៃនេះមានដូចជា អ្នកវិភាគ៖ សេដ្ឋកិច្ចកម្ពុជាអាចរងហានិភ័យកាន់តែខ្លាំងបើបន្តស្និទ្ធនឹងចិនក្នុងអាណត្តិរបស់លោក Trump។ តើមានអ្វីបន្ទាប់នៅក្នុងទំនាក់ទំនងចិននិងអាមេរិកក្រោមរដ្ឋបាលទី២របស់លោក Trump? និងព័ត៌មានផ្សេងៗទៀត៕
- Title
- លោក Trump ថ្លែងទៅកាន់ពាណិជ្ជកម្មសាកលថា ត្រូវផលិតនៅអាមេរិកឬត្រូវបង់ពន្ធគយ
- Runtime
- 3:20
- Date posted
- 2 years ago
- Description
- ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបង្ហាញវិធីសាស្ត្ររបស់លោកអំពីការវិនិយោគបរទេសទៅកាន់ជំនួបដ៏ធំបំផុតរវាងមេដឹកនាំពាណិជ្ជកម្មសាកល ដោយផ្តល់ជម្រើសតែមួយក្នុងចំណោមជម្រើសពីរ ត្រូវផលិតនៅអាមេរិកឬត្រូវប្រឈមនឹងការបង់ពន្ធគយ។ អ្នកស្រី Anita Powell អ្នកឆ្លើយឆ្លងព័ត៌មានឱ្យ VOA នៅសេតវិមានរាយការណ៍អំពីផលប៉ះពាល់នៃការ...
- Title
- លោក Trump ជំរុញឱ្យរុស្ស៊ីបញ្ចប់សង្គ្រាមអ៊ុយក្រែន ខណៈវិមានក្រឹមឡាំងច្រានចោលការគំរាម...
- Runtime
- 2:24
- Date posted
- 2 years ago
- Description
- ទើបតែចូលកាន់តំណែងជាប្រធានាធិបតីបានប៉ុន្មានថ្ងៃ លោក Donald Trump ដាក់សម្ពាធកាន់តែខ្លាំងលើរុស្ស៊ីឱ្យចាប់ផ្តើមកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែន។ កាលពីថ្ងៃព្រហស្បតិ៍ទី២៣ ខែមករា រុស្ស៊ីបានច្រានចោលការគំរាមកំហែងរបស់លោក Trump ដែលថា សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្ម និងពន្ធថ្មីលើវិមានក្រឹមឡាំង ប្រសិនបើមិនព្រមបញ្ចប់...
- Title
- លោកTrump និយាយម្ដងទៀតអំពីតម្រូវការរបស់អាមេរិកក្នុងការត្រួតត្រាដែនកោះ Greenland ដែល...
- Runtime
- 3:08
- Date posted
- 2 years ago
- Description
- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយជាថ្មីម្ដងទៀតកាលពីថ្ងៃទី២០ ខែមករា ថា សហរដ្ឋអាមេរិកត្រូវយកដែនកោះ Greenland ពីដាណឺម៉ាកមកត្រួតត្រា នៅក្នុងអ្វីដែលលោកពណ៌នាថា ជាចំណាត់ការចាំបាច់មួយសម្រាប់សន្តិសុខអន្តរជាតិ។ ខណៈដែលលោក Henry Ridgwell រាយការណ៍មកពីរដ្ឋធានី Nuuk នៃដែនដី Greenland គោលបំណងដែលបានលើកឡើងរបស់ប្រធានាធិបតីអាមេរិកបាន...
- Title
- វិទ្យុពេលព្រឹក ២៥ មករា៖ សេតវិមានថាប្រតិបត្តិការចាប់ខ្លួននិងបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់...
- Runtime
- 29:58
- Date posted
- 2 years ago
- Description
- ព័ត៌មាននៅថ្ងៃនេះមានដូចជា សេតវិមានថាប្រតិបត្តិការចាប់ខ្លួននិងបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់នៅអាមេរិកចាប់ផ្តើមហើយ។ លោក Trump ថ្លែងទៅកាន់ពាណិជ្ជកម្មសាកលថា ត្រូវផលិតនៅអាមេរិកឬត្រូវបង់ពន្ធគយនិងព័ត៌មានផ្សេងៗ។ទៀត៕
- Title
- សម្រាំងព័ត៌មានប្រចាំថ្ងៃ៖ ២៤ មករា ២០២៥
- Runtime
- 6:07
- Date posted
- 2 years ago
- Description
- នៅក្នុងកម្មវិធីសម្រាំងព័ត៌មានប្រចាំថ្ងៃនេះ លោក សុខ ខេមរា សូមរាយការណ៍ជូនព័ត៌មានសំខាន់ៗចំនួន៣គឺ៖ ភ្នាក់ងារប៉ូលិសអាមេរិក ចុះបង្ក្រាបនៅកន្លែងធ្វើការនៅរដ្ឋ New Jersey និងឃុំខ្លួនមនុស្សជាច្រើននាក់។ លោក ត្រាំ រំពឹងថានឹងអញ្ជើញទៅតំបន់ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័ញាសប្តាហ៍នេះ។ និងចំនួនមនុស្សស្លាប់នៅក្នុងការបាក់ដីនៅឥណ្ឌូណេស៊ី...
- Title
- វិទ្យុពេលរាត្រី ២៤ មករា៖ រដ្ឋាភិបាលបារាំងកំពុងតាមដានការស៊ើបអង្កេតឃាតកម្មលើលោក លិម គិមយ៉...
- Runtime
- 29:58
- Date posted
- 2 years ago
- Description
- ព័ត៌មាននៅថ្ងៃនេះមានដូចជា រដ្ឋាភិបាលបារាំងកំពុងតាមដានការស៊ើបអង្កេតឃាតកម្មលើលោក លិម គិមយ៉ា។ យូនីសេហ្វនិងក្រសួងអប់រំដាក់ឲ្យប្រើសៀវភៅការពារកុមារពីការគំរាមកំហែងតាមអ៊ីនធឺណិត និងព័ត៌មានផ្សេងៗទៀត៕

