voakhmerservice
ព័ត៌មានពេលរាត្រី ១៤ ធ្នូ៖ បទបញ្ញតិ្តដាក់ក្រុង Los Angeles ជាក្រុងជម្រក ផ្តល់ក្តីសង្ឃឹមដល់ជនអន្តោប...
- Title
- ព័ត៌មានពេលរាត្រី ១៤ ធ្នូ៖ បទបញ្ញតិ្តដាក់ក្រុង Los Angeles ជាក្រុងជម្រក ផ្តល់ក្តីសង្ឃឹមដល់ជនអន្តោប...
- Runtime
- 29:58
- Date posted
- 2 years ago
- Description
- ព័ត៌មាននៅថ្ងៃនេះមានដូចជា សង្គ្រាមប៉ះពាល់កុមារអ៊ុយក្រែន ចាប់ពីអាការៈអន្ទះអន្ទែងដល់បាក់ស្បាត។ បទបញ្ញតិ្តដាក់ក្រុង Los Angeles ជាក្រុងជម្រកផ្តល់ក្តីសង្ឃឹមដល់ជនអន្តោប្រវេសន៍ដែលគ្មានក្រដាសស្នាមត្រឹមត្រូវនៅទីនោះ និងព័ត៌មានផ្សេងៗទៀត៕
- Title
- សំឡេងជំនាន់ថ្មី៖ គម្រោង SD11 ជំរុញយុវជនឲ្យយកចិត្តទុកដាក់លើការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព
- Runtime
- 15:42
- Date posted
- 2 years ago
- Description
- គម្រោង Sustainable Design 11 ឬ SD11 ត្រូវបានបង្កើតឡើងកាលពីចុងឆ្នាំ ២០១៩ ដោយក្រុមយុវជនមួយដើម្បីចែករំលែក បណ្តុះបណ្តាល និងដឹកនាំយុវជនឲ្យចាប់អារម្មណ៍លើការអភិឌ្ឍទីក្រុងដែលមានតុល្យភាពសង្គម សេដ្ឋកិច្ច និងបរិស្ថានប្រកបដោយនិរន្តរភាព ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី ១១ របស់មហាសន្និបាតអង្គការសហប្រជាជាតិ។ លោក សឿន វឌ្ឍនៈ ស្ថាបនិកគម្រោង Sustainable Design 11 លើកឡើងក្នុងបទសម្ភាសន៍ជាម...
- Title
- សេតវិមានចង់ឱ្យដំណើរការសម្រាប់រដ្ឋាភិបាលថ្មីដឹកនាំដោយជនជាតិស៊ីរី
- Runtime
- 8:14
- Date posted
- 2 years ago
- Description
- រដ្ឋបាលលោក Biden និយាយថា ខ្លួនបានទាក់ទងជាមួយក្រុមឧទ្ទាមទាំងអស់នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការទម្លាក់លោកប្រធានាធិបតី Bashar al-Assad ចេញពីតំណែង ហើយចង់ឱ្យដំណើរការបង្កើតរដ្ឋាភិបាលថ្មីដឹកនាំដោយប្រជាជនស៊ីរី។
ទីប្រឹក្សាទំនាក់ទំនងសន្តិសុខជាតិនៅសេតវិមានលោក John Kirby បាននិយាយជាមួយអ្នកឆ្លើយឆ្លងព័ត៌មានរបស់វីអូអេផ្សាយជាភាសាតួ...
- Title
- ព័ត៌មានពេលព្រឹក ១៤ ធ្នូ៖ លោក Trump ជ្រើសរើសអ្នកស្រី Kari Lake ជាប្រធានវីអូអេ - ធ្នូ ១៤, ២០២៤
- Runtime
- 29:58
- Date posted
- 2 years ago
- Description
- ព័ត៌មាននៅថ្ងៃនេះ លោក Blinken សង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការរាំងខ្ទប់ក្រុមរដ្ឋអ៊ិស្លាមក្នុងប្រទេសស៊ីរី។ លោក Blinken ឃើញ «សញ្ញាដ៏គួរឲ្យលើកទឹកចិត្ត» ចំពោះការសម្រេចបានបទឈប់បាញ់នៅហ្កាហ្សា។ លោក Trump ជ្រើសរើសអ្នកស្រី Kari Lake ជាប្រធានវីអូអេ និងព័ត៌មានផ្សេងៗ។ទៀត៕
- Title
- សម្រាំងព័ត៌មានប្រចាំថ្ងៃ៖ ១៣ ធ្នូ ២០២៤
- Runtime
- 5:52
- Date posted
- 2 years ago
- Description
- នៅក្នុងកម្មវិធីសម្រាំងព័ត៌មានប្រចាំថ្ងៃនៅថ្ងៃសុក្រនេះ លោក ម៉ែន គឹមសេង សូមរាយការណ៍ជូនព័ត៌មានសំខាន់ៗចំនួន៤គឺ៖
0:45 រុស្ស៊ីបាញ់ស្រោចដាក់រោងចក្រអគ្គិសនីអ៊ុយក្រែន។
1:38 អាមេរិកនិងតួកគីព្រមព្រៀងជារួមលើអនាគតរដ្ឋាភិបាលស៊ីរីថ្មី។
3:06 លោកប្រធានាធិបតីបារំាង Macron តែងតាំងលោក Bayrou ជានាយករដ្ឋមន្ត្រីថ្មី។
3:51 សេដ្ឋកិច្ចអាល្លឺម៉ង់ អង់គ្លេ...
- Title
- ប្រជាជនស៊ីរីដែលខឹងសម្បាទាមទារឱ្យប្រហារជីវិតប្រធានាធិបតីដែលត្រូវបានបណ្តេញចេញពីអំណាច
- Runtime
- 2:49
- Date posted
- 2 years ago
- Description
- ការខឹងសម្បានៅក្នុងរដ្ឋធានីនៃប្រទេសស៊ីរីមានភាពខ្លាំងក្លា នៅពេលដែលក្រុមគ្រួសារស្វែងរកមនុស្សជាទីស្រលាញ់ ដែលឥឡូវនេះកំពុងបាត់ខ្លួន ឬបានស្លាប់នៅក្នុងប្រព័ន្ធពន្ធនាគារដ៏ឃោរឃៅរបស់រដ្ឋាភិបាលដែលដួលរលំ។ នៅឯការប្រមូលផ្តុំគ្នាមួយក្នុងទីក្រុង ដាម៉ាស អ្នកស្រី Heather Murdock នៃ VOA រាយការណ៍ថា មហាជនកំពុងអំពាវនាវឱ្យប្រហារជីវិតលោក Bashar al-Assad ប្រធានាធិបតី ដែលត្រូវបានបណ្តេញចេញ...
- Title
- ឥរិយាបថយោធាអាមេរិកមិនផ្លាស់ប្តូរនៅស៊ីរីក្រោយការប្រឆាំងក្រុមរដ្ឋអ៊ិស្លាម
- Runtime
- 2:56
- Date posted
- 2 years ago
- Description
- ការដួលរលំរដ្ឋាភិបាលក្រុងដាម៉ាសបានបង្កើនការព្រួយកង្វល់អំពីអ្វីកើតឡើងបន្ទាប់សម្រាប់កងទ័ពសហរដ្ឋអាមេរិកដែលបានបោះទីតាំងនៅក្នុងប្រទេសដែលហែកហួរដោយសង្គ្រាមដែលបានធ្វើការជាមួយពួកសម្ពន្ធមិត្តដើម្បីធ្វើកុំឱ្យក្រុមរដ្ឋអ៊ិស្លាមងើបឡើង។ អ្នកស្រី Carla Babbនៃវីអូអេរាយការណ៍រឿងនេះពីក្រសួងការពារប្រទេសអា...
- Title
- អាស៊ីខនន័រ Asia Corner៖ កម្ពុជារកឃើញត្រីរាជ ៦ ក្បាលដែលជិតផុតពូជនៅទន្លេមេគង្គ
- Runtime
- 4:19
- Date posted
- 2 years ago
- Description
- កម្មវិធីអាស៊ីខនន័រ Asia Corner សម្រាប់ថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ មានខ្លឹមសារដូចតទៅ៖
00:44 កម្ពុជារកឃើញត្រីរាជ ៦ ក្បាលដែលជិតផុតពូជនៅទន្លេមេគង្គ។
01:47 រដ្ឋសភាកូរ៉េខាងត្បូងដាក់ញត្តិទី ២ ដែលប្តឹងចោទដកលោកប្រធានាធិបតី Yoon ចេញពីតំណែង។
03:15 ឆ្មាំសមុទ្រកោះតៃវ៉ាន់បណ្តេញនាវាឆ្មាំសមុទ្រចិនចេញពីដែនសមុទ្រខ្លួន បន្ទាប់ពីការតទល់គ្នា។
» សូម Subscribe គណនី YouTube របស់វីអូអ...
- Title
- អាមេរិកជំរុញចិនឱ្យចាត់វិធានការ ខណៈកូរ៉េខាងជើងកាន់តែជិតស្និទ្ធនឹងរុស្ស៊ី
- Runtime
- 2:32
- Date posted
- 2 years ago
- Description
- ខណៈកងទ័ពកូរ៉េខាងជើងកំពុងជួយដល់សង្រ្គាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន សហរដ្ឋអាមេរិកបានជំរុញឱ្យចិនរឹតត្បិតសកម្មភាពបំផុសបំផុលពីសំណាក់សម្ពន្ធមិត្តរបស់ខ្លួន។ ការណ៍នេះកើតឡើងស្របពេលមានសញ្ញាបង្ហាញថា រដ្ឋាភិបាលក្រុងប៉េកាំងមានការមិនពេញចិត្តកាន់តែខ្លាំងឡើងចំពោះការពង្រីកភាពជាដៃគូកាន់តែជិតស្...
- Title
- ព័ត៌មានពេលរាត្រី ១៣ ធ្នូ៖ អ្នកវិភាគ៖ ការដួលរលំរបបលោក Assad ជាការក្រើនរំឭកអំពីលទ្ធផ...
- Runtime
- 29:58
- Date posted
- 2 years ago
- Description
- ព័ត៌មាននៅថ្ងៃនេះមានដូចជា អ្នកវិភាគ៖ ការដួលរលំរបបលោក Assad ជាការក្រើនរំឭកអំពីលទ្ធផលនៃការជិះជាន់ពលរដ្ឋ។ លោក ហ៊ុន សែន ជំរុញឲ្យតួកគីបន្តផ្សះផ្សាបញ្ចប់ជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែនតាមរយៈការចរចា និងព័ត៌មានផ្សេងៗទៀត៕
- Title
- អ្នកវិភាគរំពឹងថា ជំនួយបរទេសក្រោមរដ្ឋបាលលោក Trump នឹងត្រូវធ្វើសវនកម្ម
- Runtime
- 3:16
- Date posted
- 2 years ago
- Description
- តើអាមេរិកគ្រោងនឹងផ្តល់ជំនួយប៉ុន្មាននិងផ្តល់ដល់ប្រទេសណាខ្លះ? ទាំងនេះគឺជាសំណួរដ៏សំខាន់ពីរ នៅពេលរដ្ឋបាលលោក Trump ត្រៀមចូលកាន់តំណែងនៅខែមករា។ ពីរដ្ឋធានីវ៉ាស៊ីនតោន អ្នកស្រី Veronica Balderas Iglesias នៃ VOA ពិនិត្យលើវិស័យមួយចំនួនដែលរំពឹងថា នឹងត្រូវកាត់និងផ្នែកផ្សេងទៀតដែលអាចជាអាទិភាព។ លោក ពិន ស៊ីសុវណ្ណ ប្រែសម្រួល៕
- Title
- អ្នកវិភាគ៖ ការដួលរលំរបបលោក Assad ជាការក្រើនរំឭកអំពីលទ្ធផលនៃការជិះជាន់ពលរដ្ឋ
- Runtime
- 7:38
- Date posted
- 2 years ago
- Description
- អ្នកវិភាគ និងអ្នកឃ្លាំមើលមួយចំនួននៅកម្ពុជា វាយតម្លៃថា ការបណ្តោយទុកឲ្យអំពើពុករលួយក្នុងសង្គមមិនត្រូវបានដោះស្រាយនិងការរំលោភអំណាច គឺជាកត្តាសំខាន់ៗមួយចំនួនដែលបណ្តាលឲ្យមានការដួលរលំនៃរបបដឹកនាំរបស់លោកប្រធានាធិបតី Bashar Assad នៅក្នុងប្រទេសស៊ីរី។ ពួកគេក៏កត់សម្គាល់ថា ការប្រើប្រាស់ធនធានធម្មជាតិមិ...
- Title
- លោក ហ៊ុន សែន ជំរុញឲ្យតួកគីបន្តផ្សះផ្សាបញ្ចប់ជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែនតាមរយៈការចរចា
- Runtime
- 6:10
- Date posted
- 2 years ago
- Description
- កាលពីថ្ងៃព្រហស្បតិ៍ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបំពេញទស្សនកិច្ចនៅទីក្រុងអង់ការ៉ានៃប្រទេសតួកគី និងបានជួបពិភាក្សាជាមួយលោក នូម៉ាន គូទលមុស (Numan Kurtulmus) ប្រធានរដ្ឋសភាសាធារណរដ្ឋតួកគី។ លោក ហ៊ុន សែន បានថ្លែងជំរុញឲ្យតួកគីបន្តការផ្សះផ្សាបញ្ចប់ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនតាមរយៈការចរចា។ កញ្ញា ...
- Title
- ព័ត៌មានពេលព្រឹក ១៣ ធ្នូ៖ លោក Trump ត្រូវបានតែងតាំងជាមនុស្សឆ្នើមប្រចាំឆ្នាំរបស់ទស្សនាវដ...
- Runtime
- 30:04
- Date posted
- 2 years ago
- Description
- ព័ត៌មាននៅថ្ងៃនេះមានដូចជា សារព័ត៌មាន Reuters រាយការណ៍ថា រដ្ឋាភិបាលចិនផ្អាកផ្តល់កម្ចីដល់កម្ពុជា។ លោក Trump ត្រូវបានតែងតាំងជាមនុស្សឆ្នើមប្រចាំឆ្នាំរបស់ទស្សនាវដ្តី Time និងបានវាយជួងបើកផ្សារភាគហ៊ុនក្នុងក្រុងញូវយ៉ក និងព័ត៌មានផ្សេងៗទៀត៕
- Title
- វិមានក្រឹមឡាំងបដិសេធថាយោធាកូរ៉េខាងជើងចូលរួមសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនគឺមិនពិត
- Runtime
- 2:18
- Date posted
- 2 years ago
- Description
- រដ្ឋាភិបាលរុស្ស៊ីថាព័ត៌មានដែលគេដឹងនិងច្បាស់ការណ៍ថា យោធាកូរ៉េខាងជើងចូលរួមសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែននោះគឺមិនពិត ថ្វីបើរដ្ឋាភិបាល ក្រុងម៉ូស្គូ និងក្រុងព្យុងយ៉ាង បានធ្វើសន្ធិសញ្ញាផ្តល់ជំនួយយោធាជាបន្ទាន់ដល់គ្នាទៅវិញទៅមកក៏ដោយ។ ក្នុងកម្មវិធី Polygraph Fact Check ឬ«ផ្ទៀងផ្ទាត់ការណ៍ពិត»របស់ VOA លោក Leonid Martynyuk រាយការណ៍រឿងនេះឲ្យវីអូអេ។ លោក ពិន ស៊ីសិវណ្ណ ប្រែសម្រួលដូចតទៅ៖
- Title
- សម្រាំងព័ត៌មានប្រចាំថ្ងៃ៖ ១២ ធ្នូ ២០២៤
- Runtime
- 5:27
- Date posted
- 2 years ago
- Description
- នៅក្នុងកម្មវិធីសម្រាំងព័ត៌មានប្រចាំថ្ងៃនៅថ្ងៃព្រហស្បតិ៍នេះ លោកម៉ែន គឹមសេង សូមរាយការណ៍ជូនព័ត៌មានសំខាន់ៗចំនួន៤គឺ៖ អ៊ីស្រាអែលប្តេជ្ញារក្សាកងកម្លាំងនៅតំបន់ទ្រនាប់ក្នុងប្រទេសស៊ីរី។ លោក Trump ជាមនុស្សឆ្នើមប្រចាំឆ្នាំរបស់ទស្សនាវដ្តី Time។ មហាសន្និបាតអង្គការសហប្រជាជាតិអនុម័តសេចក្តីសម្រេចទាមទារឲ្យបញ្ចប់សង្គ្រា...
- Title
- អាស៊ីខនន័រ Asia Corner៖ ប្រធានាធិបតីកូរ៉េខាងត្បូងប្តេជ្ញា«តស៊ូដល់ទីបញ្ចប់»
- Runtime
- 7:58
- Date posted
- 2 years ago
- Description
- កម្មវិធីអាស៊ីខនន័រ Asia Corner សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ មានខ្លឹមសារដូចតទៅ៖
00:54 ប្រធានាធិបតីកូរ៉េខាងត្បូងប្តេជ្ញា«តស៊ូដល់ទីបញ្ចប់» គ្រាដែលបក្សរបស់លោកងាកទៅគាំទ្រការប្តឹងចោទដកលោកពីតំណែង។
02:42 រដ្ឋាភិបាលចិនចោទអាមេរិកថា ធ្វើនយោបាយពាណិជ្ជកម្មដើម្បីដកឧបករណ៍ទូរគមនាគមន៍ចិនចេញពីបណ្តាញផ្សព្វផ្សាយអាមេរិក។
04:14 នាយករដ្ឋមន្ត្រីថៃប្តេជ្ញាចា...
- Title
- ព័ត៌មានពេលរាត្រី ១២ ធ្នូ៖ អ្នកស្រី ម៉ៅ ម៉ាប់ ប្តេជ្ញាបន្តការពារសិទ្ធិមនុស្ស ក្រោយទទួលបានពា...
- Runtime
- 29:58
- Date posted
- 2 years ago
- Description
- ព័ត៌មាននៅថ្ងៃនេះមានដូចជា អ្នកស្រី ម៉ៅ ម៉ាប់ ប្តេជ្ញាបន្តការពារសិទ្ធិមនុស្ស ក្រោយទទួលបានពានរង្វាន់ Franco-German Prize។ សារព័ត៌មាន Reuters៖ រដ្ឋាភិបាលចិនផ្អាកផ្តល់កម្ចីដល់កម្ពុជា និងព័ត៌មានផ្សេងទៀត៕
- Title
- អ្នកស្រី ម៉ៅ ម៉ាប់ ប្តេជ្ញាខិតខំលើកិច្ចការការពារសិទ្ធិមនុស្ស ក្រោយទទួលបានពានរង្វាន់
- Runtime
- 6:11
- Date posted
- 2 years ago
- Description
- ក្រោយពីទទួលបានពានរង្វាន់ផ្នែកសិទ្ធិមនុស្ស និងនីតិរដ្ឋឆ្នាំ ២០២៤ ពីស្ថានទូតបារាំងនិងអាល្លឺម៉ង់ ក្នុងឱកាសទិវាសិទ្ធិមនុស្សអន្តរជាតិកាលពីពេលថ្មីៗនេះ អ្នកស្រី ម៉ៅ ម៉ាប់ នាយិកាប្រតិបត្តិអង្គការក្លាហាន បានប្តេជ្ញាខិតខំលើកិច្ចការងារការពារសិទ្ធិមនុស្សនៅកម្ពុជាបន្តទៀត។ កញ្ញា មាស ដា រាយការណ៍លម្អិតឲ្យវីអ...
- Title
- សារព័ត៌មាន Reuters រាយការណ៍ថា រដ្ឋាភិបាលចិនផ្អាកផ្តល់កម្ចីដល់កម្ពុជា
- Runtime
- 5:43
- Date posted
- 2 years ago
- Description
- សារព័ត៌មានអន្តរជាតិ Reuters កាលពីពេលថ្មីៗនេះបានចុះផ្សាយអត្ថបទមួយដោយលើកឡើងថា ប្រទេសចិនបានផ្អាកផ្តល់កម្ចីថ្មីដល់កម្ពុជាក្នុងឆ្នាំ ២០២៤។ បើតាម Reuters ការមិនផ្តល់កម្ចីនេះបង្ហាញថា ចិនមានការប្រុងប្រយ័ត្នជាងមុន បន្ទាប់ពីបរាជ័យក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនជាបន្តបន្ទាប់នៅក្នុងបណ្តាប្រទេសនៃតំបន់អាស៊ី...
- Title
- លោក Trump បង្ហាញសញ្ញាមិនលូកដៃរឿងស៊ីរី។ តើលោកអាចធ្វើបានទេ?
- Runtime
- 2:55
- Date posted
- 2 years ago
- Description
- លោក Donald Trump បានបង្ហាញសញ្ញាថា លោកមិនចង់ពាក់ព័ន្ធនឹងប្រទេសស៊ីរីបន្ទាប់ពីក្រុមបះបោរទម្លាក់លោកប្រធានាធិបតី Bashar al-Assad។ ទោះជាយ៉ាងណា ដូចដែលប្រធានការិយាល័យវីអូអេប្រចាំសេតវិមានអ្នកស្រី Patsy Widakuswara រាយការណ៍ថា ប្រធានាធិបតីជាប់ឆ្នោតប្រហែលជាត្រូវរក្សាតុល្យភាពជំហររបស់លោកជាមួយនឹងគោលដៅរបស់សហរដ្ឋអាមេរិកការពារអ៊...
- Title
- ព័ត៌មានពេលព្រឹក ១២ ធ្នូ៖ គ្រួសារអ្នកកាសែតអាមេរិកាំងដែលជាប់ឃុំនៅស៊ីរីបញ្ជាក់ថា លោកនៅម...
- Runtime
- 29:58
- Date posted
- 2 years ago
- Description
- ព័ត៌មាននៅថ្ងៃនេះមានដូចជា ការដួលរលំនៃរបបលោក Assad កើតឡើងចំពេលគ្រួសារអ្នកកាសែតអាមេរិកាំងដែលជាប់ឃុំនៅស៊ីរីបញ្ជាក់ថា លោកនៅមានជីវិតនិងមានសុខភាពល្អ។ កម្ពុជានិងអាមេរិកពិភាក្សាគ្នាដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងព័ត៌មានផ្សេងៗទៀត៕
- Title
- សម្រាំងព័ត៌មានប្រចាំថ្ងៃ៖ ១១ ធ្នូ ២០២៤
- Runtime
- 5:25
- Date posted
- 2 years ago
- Description
- នៅក្នុងកម្មវិធីសម្រាំងព័ត៌មានប្រចាំថ្ងៃនៅថ្ងៃពុធនេះ លោក ម៉ែន គឹមសេង សូមរាយការណ៍ជូនព័ត៌មានសំខាន់ៗចំនួន៤គឺ៖
1:01 សហរដ្ឋអាមេរិកថានឹងទទួលស្គាល់រដ្ឋាភិបាស៊ីរីថ្មីបើគោរពតាមគោលការណ៍មួយចំនួន។
2:12 រដ្ឋបាលលោក Biden អនុម័តផែនការសន្តិសុខថ្មីជាផែនទីសម្រាប់រដ្ឋបាលលោក Trump។
3:02 ចារកម្មអាមេរិកព្រមានថារុស្ស៊ីនឹងបាញ់មីស...
- Title
- អាស៊ីខនន័រ Asia Corner៖ ប៉ូលិសកូរ៉េខាងត្បូងបញ្ជូនមន្ត្រីដើម្បីឆែកឆេរការិយាល័យរបស់ប្រធានាធិបតី
- Runtime
- 5:48
- Date posted
- 2 years ago
- Description
- កម្មវិធីអាស៊ីខនន័រ Asia Corner សម្រាប់ថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ មានខ្លឹមសារដូចតទៅ៖
00:50 ប៉ូលិសកូរ៉េខាងត្បូងបញ្ជូនមន្ត្រីដើម្បីឆែកឆេរការិយាល័យរបស់ប្រធានាធិបតី។
02:27 យន្តហោះចម្បាំងតៃវ៉ាន់សំចតនៅមូលដ្ឋានទ័ព ខណៈចិនត្រៀមធ្វើសមយុទ្ធ។
03:26 សំណុំសៀវភៅមនោគមវិជ្ជាដ៏ធំរបស់លោក Mao ដាក់លក់តម្លៃ ១,២លានដុល្លារ។
04:32 ទីក្រុងម៉ានីលរបស់ហ្វីលីពីនលម្អដោយភ្លើងពណ៌ អំឡុង...
- Title
- ព័ត៌មានពេលរាត្រី ១១ ធ្នូ៖ កម្ពុជានិងអាមេរិកពិភាក្សាគ្នាដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី - ធ...
- Runtime
- 29:58
- Date posted
- 2 years ago
- Description
- ព័ត៌មាននៅថ្ងៃនេះមានដូចជា កម្ពុជានិងអាមេរិកពិភាក្សាគ្នាដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី។ អ្នកតាមដានសាទរនិងជំរុញឲ្យក្រសួងពាក់ព័ន្ធបង្កើនការរឹតបន្តឹងលើភេសជ្ជៈកំប៉ុង ខណៈបារម្ភអំពីជំងឺទឹកនោមផ្អែម។ ឥណ្ឌាមិនបន្តចូលរួមការបង្កើតរូបិយបណ្ណ BRICS រួមគ្នាទេ និងព័ត៌មានផ្សេងទៀត៕
- Title
- ការដួលរលំនៃរបបលោក Assad កើតឡើងចំពេលគ្រួសារអ្នកកាសែតអាមេរិកាំងដែលជាប់ឃុំនៅស៊ីរីបញ្ជាក់ថា...
- Runtime
- 2:53
- Date posted
- 2 years ago
- Description
- ដប់ពីរឆ្នាំបន្ទាប់ពីលោក Austin Tice បានបាត់ខ្លួននៅក្នុងប្រទេសស៊ីរី គ្រួសាររបស់អ្នកកាសែតរូបនេះបានទទួលភស្តុតាងថា លោកនៅមានជីវិត។ ការដួលរលំនៃរបបរបស់ប្រធានាធិបតី Bashar Assad បានធ្វើឱ្យមានកិច្ចខិតខំប្រឹងប្រែងជាថ្មីម្តងទៀតដើម្បីនាំលោក Austin Tice ត្រឡប់មកផ្ទះវិញ។ លោក Liam Scott និងអ្នកស្រី Cristina Caicedo Smit រាយការណ៍អំពីរឿងនេះឱ្យវីអូអេ។ អ្នកស្រី លី ...
- Title
- អ្នកតាមដានសាទរនិងជំរុញឲ្យក្រសួងពាក់ព័ន្ធបង្កើនការរឹតបន្តឹងលើភេសជ្ជៈកំប៉ុង
- Runtime
- 6:01
- Date posted
- 2 years ago
- Description
- អ្នកតាមដានអំពីបញ្ហាក្នុងសង្គមបានជំរុញឲ្យក្រសួងពាក់ព័ន្ធបង្កើនការរឹតបន្តឹងត្រួតពិនិត្យកម្រិតជាតិស្ករលើភេសជ្ជៈកំប៉ុង ដែលមានជាតិស្ករខ្ពស់។ ការលើកឡើងនេះធ្វើឡើង បន្ទាប់ពីក្រសួងអប់រំបានចេញសេចក្តីណែនាំហាមឃាត់មិនឲ្យលក់ភេសជ្ជៈប៉ូវកម្លាំងនៅក្នុងនិងក្រៅបរិវេណសាលារៀន ដើម្បីពង្រឹងវិធានការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហាររបស់សិស្សានុសិស្ស។ ...
- Title
- កម្ពុជានិងអាមេរិកពិភាក្សាគ្នាដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី
- Runtime
- 4:38
- Date posted
- 2 years ago
- Description
- ទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិកហាក់មានភាពរកាំរកូសជាបន្តបន្ទាប់។ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើលោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា ពាក់ព័ន្ធនឹងការជួញដូរមនុស្ស ការបង្ខំឲ្យធ្វើពលកម្មដោយខុសច្បាប់និងការបោកប្រាស់តាមអនឡាញ។ យ៉ាងណាមិញ រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន កាលពីថ្ងៃទី១០ ខែធ្នូ បានជួបពិភាក្សាជាមួយមន្រ្...
- Title
- Uber បើកសេវាកម្មតាមផ្លូវទឹកនៅក្នុងតំបន់ Kashmir ដែលគ្រប់គ្រងដោយឥណ្ឌា
- Runtime
- 2:24
- Date posted
- 2 years ago
- Description
- ក្រុមហ៊ុន Uber កំពុងបើកដំណើរការសេវាកម្មដឹកជញ្ជូនតាមផ្លូវទឹកជាលើកដំបូងរបស់ខ្លួននៅទ្វីបអាស៊ី ដោយឥឡូវនេះ ក្រុមហ៊ុននេះ ផ្តល់សេវាកម្មនៅក្នុងតំបន់ Kashmir ដែលគ្រប់គ្រងដោយឥណ្ឌា។ ក្រុមហ៊ុននេះ ផ្តល់កម្មវិធីនៅលើទូរសព្ទទំនើបដែលអនុញ្ញាតឱ្យអតិថិជនស្នើការធ្វើដំណើរ ការដឹកជញ្ជូនអាហារ និងសេវាកម្មផ្សេងៗទៀត។ ក៏ប៉ុន្តែ ម្ចាស់ទូ...
- Title
- ព័ត៌មានពេលព្រឹក ១១ ធ្នូ៖ ការដួលរលំរបស់លោក Assad ជាការបាត់បង់សម្ព័ន្ធមិត្តសំខាន់រ...
- Runtime
- 29:58
- Date posted
- 2 years ago
- Description
- ព័ត៌មាននៅថ្ងៃនេះមានដូចជា ការដួលរលំរបស់លោក Assad ជាការបាត់បង់សម្ព័ន្ធមិត្តសំខាន់របស់រុស្ស៊ីនៅមជ្ឈិមបូព៌ា។ ក្រុមបះបោរដាម៉ាសអបអរជ័យជម្នះ ខណៈអនាគតមិនប្រាកដប្រជា។ ប្រទេសឥណ្ឌាមិនបន្តចូលរួមការបង្កើតរូបិយបណ្ណ BRICS រួមគ្នាទេនិងព័ត៌មានផ្សេងៗទៀត៕
- Title
- សម្រាំងព័ត៌មានប្រចាំថ្ងៃ៖ ១០ ធ្នូ ២០២៤
- Runtime
- 5:48
- Date posted
- 2 years ago
- Description
- នៅក្នុងកម្មវិធីសម្រាំងព័ត៌មានប្រចាំថ្ងៃនៅថ្ងៃអង្គារនេះ លោក ម៉ែន គឹមសេង សូមរាយការណ៍ជូនព័ត៌មានសំខាន់ៗចំនួន៥គឺ៖ មេដឹកនាំបះបោរនៅស៊ីរីសន្យាបញ្ចេញឈ្មោះមន្ត្រីយោធានិងសន្តិសុខដែលបានធ្វើទារុណកម្មពលរដ្ឋ។ លោក Zelensky ថាមានតែគោលជំហរជាក់លាក់ទេដែលជួយឲ្យមានសន្តិភាពនៅអ៊ុយក្រែន។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលផ្តល់សក...
- Title
- ការដួលរលំរបស់លោក Assad ជាការបាត់បង់សម្ពន្ធមិត្តសំខាន់របស់រុស្ស៊ីនៅមជ្ឈិមបូព៌ា
- Runtime
- 2:42
- Date posted
- 2 years ago
- Description
- ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីបាននិយាយថា ទីក្រុងមូស្គូបានផ្តល់សិទ្ធិជ្រកកោនឲ្យលោក Bashar al-Assad មេដឹកនាំស៊ីរីដែលបាត់បង់តំណែង ដែលគេរាយការណ៍ថា បានទៅទីក្រុងមូស្គូ បន្ទាប់ពីគេចពីទីក្រុងដាម៉ាសកាលពីថ្ងៃអាទិត្យ។ វិមានក្រឹមឡាំងគឺជាអ្នកគាំទ្រដ៏សំខាន់មួយរូបរបស់លោក Assad ក្នុងការប៉ុនប៉ងដ៏ឃោរឃៅរបស់រដ្ឋាភិបា...
- Title
- អាស៊ីខនន័រ Asia Corner៖ រដ្ឋសភាកូរ៉េខាងត្បូងបោះឆ្នោតតែងតាំងរដ្ឋអាជ្ញាពិសេសឲ្យស៊ើបអង្កេតប្រធានាធិបតី
- Runtime
- 5:54
- Date posted
- 2 years ago
- Description
- កម្មវិធីអាស៊ីខនន័រ Asia Corner សម្រាប់ថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ មានខ្លឹមសារដូចតទៅ៖
00:50 រដ្ឋសភាកូរ៉េខាងត្បូងបោះឆ្នោតអនុម័តតែងតាំងរដ្ឋអាជ្ញាពិសេសដើម្បីស៊ើបអង្កេតប្រធានាធិបតី។
02:07 តៃវ៉ាន់ថា ការដាក់ពង្រាយនាវាចិនជាច្រើននៅក្នុងតំបន់«គួរឲ្យបារម្ភខ្លាំង»។
03:36 គ្រោះបាក់ដីនិងទឹកជំនន់បោកបក់កោះ Java នៅឥណ្ឌូណេស៊ីដោយសម្លាប់មនុស្ស១០នាក់និង២នាក់បានបាត់ខ្ល...
- Title
- ព័ត៌មានពេលរាត្រី ១០ ធ្នូ៖ អង្គការអ្នកកាសែតគ្មានព្រំដែនជំរុញឲ្យដាក់ទោសលើជនដៃដល់ដែលបាញ់ស...
- Runtime
- 29:58
- Date posted
- 2 years ago
- Description
- ព័ត៌មាននៅថ្ងៃនេះមានដូចជា អង្គការអ្នកកាសែតគ្មានព្រំដែនជំរុញឲ្យដាក់ទោសលើជនដៃដល់ដែលបាញ់សម្លាប់អ្នកកាសែត។ បទសម្ភាសន៍ VOA៖ សហជីពកម្ពុជានិងរដ្ឋាភិបាលរួមគ្នាប្រារព្ធទិវាសិទ្ធិមនុស្ស។ លោក Trump ជ្រើសយកអ្នកមានមន្ទិលលើវ៉ាក់សាំងឱ្យដឹកនាំក្រសួងសុខាភិបាល និងព័ត៌មានផ្សេងទៀត៕
- Title
- ប្រទេសឥណ្ឌាមិនបន្តចូលរួមការបង្កើតរូបិយបណ្ណ BRICS រួមគ្នាទេ
- Runtime
- 2:54
- Date posted
- 2 years ago
- Description
- ប្រទេសឥណ្ឌាមិនគាំទ្រការបង្កើតរូបិយបណ្ណរួមក្នុងចំណោមប្លុក BRICS ដែលមានសមាជិកប្រាំបួនប្រទេសទេ ក៏ប៉ុន្តែខ្លួនកំពុងព្យាយាមលើកតម្កើងពាណិជ្ជកម្មដែលប្រើរូបិយបណ្ណក្នុងស្រុករបស់ខ្លួន នេះបើតាមអ្នកវិភាគនៅទីក្រុងញូវដែលី។ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald Trump នាពេលថ្មីៗនេះបានព្រមានថានឹងប្រឆាំងន...
- Title
- អង្គការអ្នកកាសែតគ្មានព្រំដែនជំរុញឲ្យដាក់ទោសលើជនដៃដល់ដែលបាញ់សម្លាប់អ្នកកាសែត
- Runtime
- 4:04
- Date posted
- 2 years ago
- Description
- ក្រោយពីអ្នកសារព័ត៌មានអនឡាញម្នាក់ត្រូវបានជនដៃដល់បាញ់ស្លាប់ ក្រុមអង្គការដែលធ្វើការងារលើការការពារអ្នកកាសែតបានជំរុញឲ្យអាជ្ញាធរកម្ពុជាដាក់ទោសឲ្យបានហ្មត់ចត់ដើម្បីបញ្ចប់អំពើហិង្សាលើអ្នកកាសែត។ អ្នកនាំពាក្យក្រសួងព័ត៌មានលើកឡើងថា ក្រសួងយកចិត្តទុកដាក់យ៉ាងខ្លាំងលើករណីនេះ។ លោក ហាន ណូយ រាយការណ៍លម្អិតឲ្យវីអូ...
- Title
- បទសម្ភាសន៍ VOA៖ សហជីពកម្ពុជានិងរដ្ឋាភិបាលរួមគ្នាប្រារព្ធទិវាសិទ្ធិមនុស្ស
- Runtime
- 12:22
- Date posted
- 2 years ago
- Description
- ថ្ងៃទី១០ ខែធ្នូនេះគឺជាទិវាសិទ្ធិមនុស្សអន្តរជាតិដែលមានការប្រារព្ធនៅទូទាំងពិភពលោក។ រីឯនៅប្រទេសកម្ពុជាក៏មានការប្រារព្ធជាច្រើនផងដែរ។ នៅឆ្នាំនេះគឺជាលើកដំបូងហើយដែលសហភាពការងារកម្ពុជាបានប្រារព្ធពិធីនេះកាលពីថ្ងៃទី៨ ខែធ្នូហើយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងការងារ។ អ្នករៀបចំយល់ថាការជួបជុំ...
- Title
- ក្រុមបះបោរដាម៉ាសអបអរជ័យជម្នះ ខណៈអនាគតស៊ីរីមិនប្រាកដប្រជា
- Runtime
- 2:37
- Date posted
- 2 years ago
- Description
- ពួកអ្នករស់នៅទីក្រុងដាម៉ាសកំពុងអបអរសាទរជ័យជម្នះរបស់ក្រុមបះបោរដែលវាយដណ្តើមយកស៊ីរីយ៉ាងឆាប់រហ័ស ដោយបានទម្លាក់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad ចេញពីតំណែង ហើយលោកបានភៀសខ្លួនចេញទៅទីក្រុងមូស្គូកាលពីចុងសប្តាហ៍ ដែលជាការបញ្ចប់ការដឹកនាំកន្លះសតវត្សរ៍ដោយក្រុមគ្រួសាររបស់លោក។ អ្នកស្រី Heather Murdock នៃ VOA រាយការណ៍ពីទីក្រុងអ៊ីស្តង់ប៊ុល...
- Title
- ព័ត៌មានពេលព្រឹក ១០ ធ្នូ៖ លោក Biden ថា ការដួលរលំរបបលោក Assad នៅស៊ីរីជា «យុត្តិធម៌សារវន្ត» -...
- Runtime
- 29:58
- Date posted
- 2 years ago
- Description
- ព័ត៌មាននៅថ្ងៃនេះ លោក Biden ថា ការដួលរលំរបបលោក Assad នៅស៊ីរីជា «យុត្តិធម៌សារវន្ត»។ សហភាពអឺរ៉ុបជំរុញឲ្យមាន «អន្តរកាលប្រកបដោយរបៀបរៀបរយ សន្តិវិធី និងបរិយាបន្ន» នៅស៊ីរី។សហជីពកម្ពុជានិងរដ្ឋាភិបាលរួមគ្នាប្រារព្ធទិវាសិទ្ធិមនុស្ស និងព័ត៌មានផ្សេងៗ។ទៀត៕
- Title
- សម្រាំងព័ត៌មានប្រចាំថ្ងៃ៖ ៩ ធ្នូ ២០២៤
- Runtime
- 6:11
- Date posted
- 2 years ago
- Description
- នៅក្នុងកម្មវិធីសម្រាំងព័ត៌មានប្រចាំថ្ងៃនៅថ្ងៃចន្ទនេះ លោក ម៉ែន គឹមសេង សូមរាយការណ៍ជូនព័ត៌មានសំខាន់ៗចំនួន៤គឺ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកោះប្រជុំបន្ទាន់អំពីបញ្ហាស៊ីរី។ លោក Zelensky បើកលទ្ធភាពឲ្យដាក់ពង្រាយកងកម្លាំងបស្ចិមប្រទេសនៅអ៊ុយក្រែន។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលផ្តល់សក្ខីកម្មនៅតុលាការក្នុង...
- Title
- ព្រះវិហារ Notre Dame បើកឡើងវិញ ដោយមានតន្ត្រី អ្នកបន់ស្រន់និងប្រមុខរដ្ឋ
- Runtime
- 2:41
- Date posted
- 2 years ago
- Description
- ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Donald Trump និងអ្នកស្រី Jill Biden ភរិយាលោកប្រធានាធិបតី Joe Biden ចូលរួមជាមួយប្រមុខរដ្ឋរាប់សិបនាក់ទៀតដើម្បីចូលរួមពិធីនៃការបើកឡើងវិញនូវព្រះវិហារ Notre Dame កាលពីចុងសប្តាហ៍នេះ ៥ឆ្នាំបន្ទាប់ពីព្រះវិហារដ៏អស្ចារ្សនៅក្រុងប៉ារីសនេះបានគេចផុតដ៏ផផិតផផើយពីការបំផ្លាញដោយអគ្គិភ័យ។ ព្រឹត្តិការណ៍នេះ រ...
- Title
- ប្រជាជនស៊ីរីអបអរក្រោយការដួលរលំរដ្ឋាភិបាលស៊ីរី
- Runtime
- 2:14
- Date posted
- 2 years ago
- Description
- បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលស៊ីរី ជនស៊ីវិលមួយចំនួនបាននិយាយថា ពួកគេសង្ឃឹមថា ជ័យជម្នះរបស់ពួកបះបោរនឹងនាំមកនូវសេរីភាព និងវិបុលភាព។ ទោះជាយ៉ាងនេះក្តី អ្នកវិភាគព្រមានថា ភាពប្រាកដប្រជានៅវែងឆ្ងាយ ក្នុងពេលមានចលាចលភូមិសាស្ត្រនយោបាយនេះ។ អ្នកស្រី Heather Murdock នៃ VOA រាយការណ៍ពីទីក្រុងអ៊ីស្តង់ប៊ុល រីឯ លោក Moa...
- Title
- ក្រុមឧទ្ទាមស៊ីរីផ្តួលរំលំលោកប្រធានាធិបតី Assad ដែលនាំឱ្យមានការផ្លាស់ប្តូរប្រទេស និងតំបន់មជ្ឈិមបូព៌ា
- Runtime
- 0:57
- Date posted
- 2 years ago
- Description
- ប្រជាជនស៊ីរីត្រូវបានគេឃើញអបអរសាទរនៅតាមផ្លូវក្នុងទីក្រុង Damascus កាលពីថ្ងៃអាទិត្យ ទី៨ ខែធ្នូ ខណៈដែលក្រុមឧទ្ទាមបានប្រកាសពីការបណ្តេញលោកប្រធានាធិបតី Bashar al-Assad ចេញ បន្ទាប់ពីដណ្តើមបានការគ្រប់គ្រងទីក្រុងDamascus នៅថ្ងៃដដែលនេះ។ ការណ៍នេះបានបញ្ចប់ការគ្រប់គ្រងដោយកណ្តាប់ដៃដែករបស់គ្រួសារលោកAssad ក្រោយសង្គ្រាមស៊ីវិលជាង ១៣ឆ្នាំ ដែលធ្វើឱ្យមានព្រឹត្តិការណ៍កក្រើកយ៉ាងធំនៅតំបន...
- Title
- អាស៊ីខនន័រ Asia Corner៖ ប្រធានាធិបតីកូរ៉េខាងត្បូងត្រូវបានហាមឃាត់មិនឲ្យចាកចេញពីប្រទេស
- Runtime
- 5:31
- Date posted
- 2 years ago
- Description
- កម្មវិធីអាស៊ីខនន័រ Asia Corner សម្រាប់ថ្ងៃចន្ទ ទី០៩ ខែធ្នូ ឆ្នាំ២០២៤នេះ មានខ្លឹមសារដូចតទៅ៖
00:47 ប្រធានាធិបតីកូរ៉េខាងត្បូងត្រូវបានហាមឃាត់មិនឲ្យចាកចេញពីប្រទេស។
02:17 ឆ្មាំសមុទ្រតៃវ៉ាន់ថា នាវាចិនកំពុងធ្វើសកម្មភាព«បៀតបៀននៅតំបន់ជម្លោះ»។
03:17 ពលរដ្ឋហ្វីលីពីនត្រូវបានជម្លៀសដោយសារភ្នំភ្លើងផ្ទុះនៅកោះ Negros។
04:13 រូបចម្លាក់ព្រិលទឹកកកដ៏ធំទទួលស្វាគមន៍អ្នកទស្សនានៅក្រុ...
- Title
- អតីតអ្នកប្រើប្រាស់បណ្ដាញសង្គម X ជាច្រើនប្ដូរទៅប្រើ Bluesky វិញ
- Runtime
- 2:37
- Date posted
- 2 years ago
- Description
- Bluesky ដែលជាបណ្ដាញសង្គមបែបចែកចាយព័ត៌មាន ថ្មីៗនេះមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយទទួលបានអ្នកប្រើប្រាស់ជាង ២២ លាននាក់។ ការកើនឡើងនេះគឺដោយសារតែអ្នកប្រើប្រាស់ចាកចេញពីបណ្ដាញសង្គម X ព្រោះតែការមិនពេញចិត្តរបស់ពួកគេចំពោះការផ្លាស់ប្តូរ ក្រោមកម្មសិទ្ធិរបស់លោក Elon Musk។ អ្នកស្រី Andrei Dziarkach រាយការណ៍អំពីរឿងនេះ។ អ្នកស្រី...
- Title
- លោក Biden និងលោក Trump ថ្លែងអំពីការដួលរលំរបបរដ្ឋាភិបាលស៊ីរី
- Runtime
- 2:22
- Date posted
- 2 years ago
- Description
- ទាំងលោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងទាំងលោកប្រធានាធិបតីជាប់ឆ្នោត Donald Trump សុទ្ធតែមានប្រតិកម្មកាលពីថ្ងៃអាទិត្យទៅលើការដួលរលំនៃរបបលោក Bashar al-Assad នៅស៊ីរី។ ដោយសារអាមេរិកមានប្រយោជន៍យុទ្ធសាស្ត្រនៅតំបន់មជ្ឈិមបូព៌ា អាមេរិករំពឹងថានឹងតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើអ្វីដែលនឹងកើតឡើងបន្ទាប់នៅស៊ីរី។ អ្នកស្រី Veronica Balderas ...
- Title
- ព័ត៌មានពេលរាត្រី ៩ ធ្នូ៖ សង្គមស៊ីវិលទទូចឲ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្សក្នុងទិវាសិទ្ធិមនុស្ស...
- Runtime
- 29:57
- Date posted
- 2 years ago
- Description
- ព័ត៌មាននៅថ្ងៃនេះមានដូចជា សង្គមស៊ីវិលទទូចឲ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្សក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ។ ខណៈស.រ.អ.ប្រឈមការគម្រាមកំហែងរបស់អ៊ីរ៉ង់ ជម្រើសលោក Trump ខាងសន្តិសុខរងសម្ពាធអតិបរមា និងព័ត៌មានផ្សេងៗទៀត៕
- Title
- សង្គមស៊ីវិលទទូចឲ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្សក្នុងថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ
- Runtime
- 4:49
- Date posted
- 2 years ago
- Description
- គ្រាទិវាសិទ្ធិមនុស្សអន្តរជាតិនឹងត្រូវបានគេប្រារព្ធឡើងនៅថ្ងៃអង្គារខាងមុខនេះ ក្រុមអង្គការសង្គមស៊ីវិលបានលើកឡើងអំពីស្ថានភាពនៃការរឹតត្បិតសិទ្ធិនៃការបញ្ចេញមតិ និងការគាបសង្កត់ផ្នែកនយោបាយ។ ពួកគេថ្លែងថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ ២០២៤ នេះ បានធ្លាក់ចុះគួរឲ្យព្រួយបារម្ភ។ លោក ហាន ណ...
- Title
- ព័ត៌មានពេលព្រឹក ៩ ធ្នូ៖ បទសម្ភាសន៍ VOA អំពីមន្ត្រីបោះឆ្នោតនៅក្រុងឡូវែលភ្ញាក់ផ្អើលនឹងការគា...
- Runtime
- 29:58
- Date posted
- 2 years ago
- Description
- ព័ត៌មាននៅថ្ងៃនេះ បទសម្ភាសន៍ VOA អំពីមន្ត្រីបោះឆ្នោតនៅក្រុងឡូវែលភ្ញាក់ផ្អើលនឹងការគាំទ្រកើនឡើងដល់លោក Trump និងបទសម្ភាសន៍ប្រចាំខែស្ដីអំពី «ស្រ្តីនិងភាពជាអ្នកដឹកនាំ»ជាមួយអ្នកស្រី ឃួន សុជាតា អគ្គនាយិកាក្រុមហ៊ុនបំណក់អេកូផាក៕
- Title
- ព័ត៌មានពេលរាត្រី ៨ ធ្នូ៖ បទសម្ភាសន៍អំពី «ស្រ្តីនិងភាពជាអ្នកដឹកនាំ»ជាមួយអ្នកស្រី ឃួន សុជ...
- Runtime
- 29:58
- Date posted
- 2 years ago
- Description
- ព័ត៌មាននៅថ្ងៃនេះមានដូចជា បទសម្ភាសន៍ VOA ប្រចាំខែស្តីពី«ស្រ្តីនិងភាពជាអ្នកដឹកនាំ»ជាមួយអ្នកស្រី ឃួន សុជាតា អគ្គនាយិកាក្រុមហ៊ុនបំណក់អេកូផាកនិងជាស្ថាបនិកកសិដ្ឋានបណ្តុះនិងលក់កូនឈើ Matata និងព័ត៌មានផ្សេងៗទៀត៕

